សកម្មភាពក្នុងសិក្ខាសាលាស្តីពី ការផ្លាស់ប្តូរទស្សនទានរវាងនីតិវិទូកម្ពុជា និងនីតិវិទូបារាំង

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៣:០០ រសៀល នៅសហសាល G1 នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈ

មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមសិក្ខាសាលា ស្តីពី ការផ្លាស់ប្តូរទស្សនទានរវាងនីតិវិទូកម្ពុជា និងនីតិវិទូបារាំង ក្រោមអធិបតីភាព ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងឯកឧត្តម អាឡាំង ហ្វតាំង ភារៈធារី ស្ថានទូតបារាំង ប្រចាំកម្ពុជា ដែលសិក្ខាសាលានេះរៀបចំឡើង ក្រោមកិច្ចសហការរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសមាគមច្បាប់ និងពាណិជ្ជកម្ម សាធារណរដ្ឋបារាំង។ ក្នុងឱកាសនោះដែរ     គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលនូវមេដាយនៃកិច្ចសហប្រតិបត្តិការសម្រាប់ការចូលរួមចំណែកផ្សព្វផ្សាយច្បាប់ពាណិជ្ជកម្ម។