សកម្មភាពកិច្ចប្រជុំពិភាក្សាការងាររវាងគណៈមេធាវី និងគណៈប្រតិភូមកពីប្រទេសជប៉ុន

នា​ថ្ងៃទី​២១​ ខែ​វិ​ច្ឆិកា​ ឆ្នាំ​២​០​១​៦​ វេ​លា​ម៉ោង​ ១​០​:​៣​០​​ នា​ទី​ព្រឹក​ លោក​មេ​ធា​វី សួន​ វិសា​ល​ ប្រ​ធាន​គណៈ​មេ​ធា​វីនៃ​ព្រះ​រា​ជាណា​ចក្រ​ក​ម្ពុជា ​បា​ន​ជួប​ប្រ​ជុំ​ពិភា​ក្សាកា​រ​ងា​រ​ជា​មួយ​លោ​ក​សា​ស្រ្តា​ចា​រ្យផ្នែ​

កច្បាប់ MATSUO Hiroshi នៃសាកលវិទ្យាល័យ KEIO (University Law School) អមដោយសហការីមួយចំនួន។ អង្គប្រជុំបានពិភាក្សាផ្តោតសំខាន់លើសកម្មភាពសំខាន់ៗរបស់គណៈមេធាវីក្នុងការផ្តល់ការបណ្តុះបណ្តាលដល់មេធាវី, ការផ្សព្វផ្សាយឲសាធារណជនបានស្គាល់ពីតួនាទីរបស់មេធាវីនៅក្នុងសង្គម និងការគ្រប់គ្រងវិជ្ជាជីវៈមេធាវី។