ពិធីផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិទី១២ និងការចូលកាន់តំណែងប្រធានគណៈមេធាវីអាណត្តិទី១៣

នៅសុក្រ ១៤កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២០គណៈមេធាវី បានរៀបចំពិធីផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិទី១២ និងចូលកាន់តំណែងប្រធាន គណៈមេធាវីអាណត្តិទី១៣ ក្រោមអធិបតីភាព លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី អាណត្តិទី១២ និងលោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី អាណត្តិទី១៣ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកម្មវិធីនេះ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី អាណត្តិទី១២ បានឡើងថ្លែងសំណេះសំណាលដើម្បីបើកកម្មវិធីនៃការផ្ទេរតំណែងប្រធានគណៈមេធាវីអាណត្តិទី១២ និងចូលកាន់តំណែងប្រធានគណៈមេធាវីអាណត្តិទី១៣។

ជាកិច្ចបន្ទាប់ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី បានឡើងថ្លែងរាយការណ៍អំពី រចនាសម្ព័ន្ធ សកម្មភាពការងាររបស់គណៈមេធាវី និងលទ្ធផលបោះឆ្នោតកន្លងមក បន្ទាប់ពីការថ្លែងរាយការណ៍របស់លោកអគ្គលេខាធិការ លោក លោកស្រី នាយកសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងប្រធាននាយកដ្ឋាននីមួយៗ និងតំណាងប្រតិភូ ក៍បានឡើងរាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម និងទិសដៅការងារត្រូវអនុវត្តបន្តផងដែរ។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សនេះ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី អាណត្តិទី១២ ក៏បានផ្ទេរតំណែង និងប្រគល់បញ្ជីសារពើភ័ណ្ឌ ជូនដល់លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី អាណត្តិទី១៣ ដើម្បីអនុវត្ត ដឹកនាំ និងកាច់ចង្កូតនាវាគណៈមេធាវីបន្ត។

នៅក្នុងកម្មវិធីដ៏វិសេសវិសាលនេះ ក៏មានពិធីប្រគល់ ប័ណ្ណសរសើរ ជូនដល់ថ្នាក់ដឹកនាំគ្រប់នាយកដ្ឋាន ប្រធានការិយាល័យ បុគ្គលិក បណ្តាប្រតិភូគ្រប់រាជធានីខេត្តទាំងអស់ ចំពោះការខិតប្រឹងប្រែងបំពេញការងារប្រកបដោយប្រសិទ្ធិភាព និងទទួលបានលទ្ធផលគួរជាទីមោទកភាពសម្រាប់គណៈមេធាវី។

អតីតប្រធានគណៈមេធាវី អាណត្តិទី១២ ក៏បានយកឱកាសនេះ មានជាមតិផ្តាំផ្ញើ និងចង្អុលបង្ហាញបទពិសោធន៍លើកិច្ចការទំនាក់ទំនងអន្តរជាតិ ការងារជំនួយផ្នែកច្បាប់ ការងារផ្សព្វផ្សាយ និងជាពិសេស ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់ក្រុមប្រឹក្សា ប្រធានប្រតិភូនៅតាមបណ្តាខេត្ត រាជធានី និងបុគ្គលិកគ្រប់នាយកដ្ឋានទាំងអស់ ដែលបានខិតខំប្រឹងប្រែងទាំងកម្លាំងកាយកម្លាំងចិត្តបំពេញការងារបានយ៉ាងល្អកន្លងមក។

ចុងបញ្ចប់នៃកម្មវិធី លោកប្រធានគណៈមេធាវីអាណត្តិទី១៣ ក៏បានឡើងថ្លែងសុន្ទរកថាថ្លែងអំណរគុណ បង្ហាញការប្តេជ្ញាចិត្ត ការទទួលអនុវត្តការងារបន្តរបស់គណៈមេធាវី និងបានបិទបញ្ចប់កម្មវិធី។

a1

a1

a1

a1

a1

a1

a1

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top