សេចក្តីជូនដំណឹងស្តីពីការធ្វើបច្ចុប្បន្នភាពសៀវភៅបញ្ជីឈ្មោះមេធាវី ដើម្បីរៀបចំបោះពុម្ពសម្រាប់ឆ្នាំ២០១៩ នេះ

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកា គណៈមេធាវីទាំងអស់ជ្រាបថា គណៈមេធាវីកំពុងធ្វើបច្ចុប្បន្នភាពសៀវភៅបញ្ជីឈ្មោះមេធាវី ដើម្បីរៀបចំបោះពុម្ពសម្រាប់ឆ្នាំ២០១៩ នេះ។
ដូចនេះ សូមសមាជិក-សមាជិកាគណៈមេធាវីមេត្តាផ្តល់នូវអាសយដ្ឋានវិជ្ជាជីវៈ លេខទូរស័ព្ទ សារអេឡិចត្រូនិច(E-Mail) និងរូបថតបច្ចុប្បន្ន មកនាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយនៃគណៈមេធាវីឱ្យបានមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។ ក្នុងករណីយឺតយ៉ាវ គណៈមេធាវីមិនទទួលខុសត្រូវឡើយ។
 សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៦៩៦ ២៦៣  / ០៩៦២ ៥០២ ៦២២។
59621336 3132455600159734 7156287698439766016 n