មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី (ម.ប.វ.ម) មានកិតិ្តយស សូមជូនដំណឹងដល់សមាជិក-សមាជិកាមេធាវី

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី (ម.ប.វ.ម) មានកិតិ្តយស សូមជូនដំណឹងដល់សមាជិក-សមាជិកា ដែលចូលប្រកបវិជ្ជាជីវៈមេធាវីតាមមាត្រា ៣២ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី (ដូចមានរាយនាមក្នុងបញ្ជីភ្ជាប់មកជាមួយ) ឲ្យបានជ្រាបថា ម.ប.វ.ម

នឹងរៀបចំវគ្គបណ្តុះបណ្តាលសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គ​ ៨ ប្រព្រឹត្តទៅនៅថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណៈមេធាវី (សហសាលជាន់ទី៣)  ក្រោមអធិបតីភាពលោក សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។