កិច្ចប្រជុំប្រចាំឆ្នាំ ២០១៩ សម្រាប់បុគ្គលិកគណៈមេធាវី

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំសម្រាប់បុគ្គលិកគណៈមេធាវី ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៧ រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩

នៅខេត្តកោះកុង ដោយមានការចូលរួមពីអ្នកសម្របសម្រួលមកពីក្រុមហ៊ុន បណ្តុះបណ្តាល វិបស្សា អ្នកជម្រុញលើកទឹកចិត្ត និងជាគ្រូបង្ហាត់សមាធិ ដែលបានពិភាក្សាគ្នាលើប្រធានបទ ភាពជាអ្នកដឹកនាំ។ ក្នុងកិច្ចប្រជុំពិភាក្សានោះក្រុមពិភាក្សាបានលើកយក៤ចំណុចមកជជែកពិភាក្សាគ្នា ការតាំងសមាធិដើម្បីឲ្យស្ងប់អារម្មណ៍ ស្វែងរកគំនិតនិងដំណោះស្រាយល្អៗ និងកែលំអរចំណុចអសកម្មមួយចំនួន សម្រាប់យកមកអនុវត្តនៅឆ្នាំខាងមុខ ក្រៅពីកិច្ចពិភាក្សាគ្នាក៍មានសកម្មភាពផ្សេងៗទៀតដើម្បីធ្វើឲ្យបុគ្គលិកកាន់តែយល់ចិត្តនិងចេះយោគយល់គ្នា។ នៅថ្ងៃចុងបញ្ចប់នៃការប្រជុំពិភាក្សាគ្នា លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានផ្តល់យោបល់មួយចំនួនសម្រាប់ការអនុវត្តការងារឆ្នាំ២០២០ ខាងមុខ ក៍មានការផ្តល់រង្វាន់លើកទឹកចិត្តដល់បុគ្គលិកដែលមានវត្តមានមកធ្វើការងារច្រើនជាងគេផងដែរ។