លោកមេធាវី គង់ សំអុន ប្រធាននាយកដ្ឋាន ស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ គណៈមេធាវី បានជួបពិភាក្សាជាមួយក្រុមការងារការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR)

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ លោកមេធាវី គង់ សំអុន ប្រធាននាយកដ្ឋាន ស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយក្រុមការងារ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR) ។ កិច្ចពិភាក្សានេះប្រព្រឹត្តទៅនៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាគ្នាលើ៖

- សិទ្ធិទទួលបានការជំនុំជម្រះក្តីដោយយុត្តិធម៌
- ការចែករំលែកបទពិសោធន៍ការងារក្នុងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) និង
- ការចែករំលែកពីរបៀបការការពារក្តីរបស់មេធាវីជាតិនៅ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC) ទៅមេធាវី នៅក្នុងកម្មវិធីកិច្ចសន្ទនាច្បាប់របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) កិច្ចពិភាក្សានេះ បានបញ្ចប់ទៅប្រកបដោយភាពស្និទិស្នាល និងភាតរភាព។