សេចក្ដីជូនដំណឹង ឈប់សម្រាកក្នុងឱកាសទិវាចូលឆ្នាំសកល

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និងសាធារណជនជ្រាបថា ក្នុងឱកាសទិវាចូលឆ្នាំ សកល

គណៈមេធាវីអនុញ្ញាតឱ្យបុគ្គលិកទាំង​អស់​ឈប់​សម្រាក​​ចំនួន ០១ថ្ងៃ គឺនៅថ្ងៃពុធ ៧កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

ដូច្នេះបុគ្គលិកគណៈមេធាវី​ទាំងអស់នឹងចូលធ្វើការវិញនៅថ្ងៃព្រសហ្បតិ៍ ០៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវី បុគ្គលិកគណៈមេធាវី និង សាធារណជន​ជ្រាបជា​ព័ត៌មាន។