លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានអនុញ្ញាតឲ្យលោកស្រីមេធាវី Elizabeth Bennett-Martin ជាមេធាវីនៅប្រទេសកាណាដា និងជាតំណាងរបស់អង្គការមូលនិធិការអប់រំច្បាប់សម្រាប់ស្ត្រីកម្ពុជា

នៅថ្ងច័ន្ទ ០៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានអនុញ្ញាតឲ្យលោកស្រីមេធាវី Elizabeth Bennett-Martin ជាមេធាវីនៅប្រទេសកាណាដា និងជាតំណាងរបស់អង្គការមូលនិធិការអប់រំច្បាប់សម្រាប់ស្ត្រីកម្ពុជា និងសហការី ដើម្បីជជែក និងពិភាក្សាការងារ។

នៅក្នុងកិច្ចប្រជុំនោះ លោកស្រី Elizabeth Bennett-Martin បានកោតសរសើរដល់គណៈមេធាវីកម្ពុជាដែលបានរៀបចំការប្រលងប្រណាំងចូលធ្វើមេធាវីប្រកបដោយតម្លាភាព ដែលនៅក្នុងនោះនិស្សិតស្រី្តដែលក្រីក្រដែលបានទទួលឧត្តម្ភគ្រាំទ្រពីអង្គការរបស់លោកស្រី បានប្រលងជាប់ចំនួនប្រាំរូបផងដែរ។

នៅក្នុងកិច្ចប្រជុំសម្រេចបាន រួមមាន លោកស្រីមេធាវីនឹងផ្តល់ការឧត្តម្ភគាំទ្រដល់និស្សិតស្រ្តីកម្ពុជាក្នុងការធ្វើជាអ្នកហាត់ការ នៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីមេធាវីនឹងផ្តល់នូវគ្រូឧទ្ទេសពាក់ព័ន្ធនឹងបច្ចេកទេសនៃការស្រាវជ្រាវ និងសរសេរអត្ថបទច្បាប់ សម្រាប់ធ្វើការបណ្តុះបណ្តាលដល់មេធាវីកម្ពុជាផងដែរ។

កិច្ចប្រជុំបានបញ្ចប់ទៅដោយបរិយាកាសរីករាយ។