ការជួបសំណេះសំណាលស្វែងយល់ពីគណៈមេធាវី និងការចូលប្រកបវិជ្ជាជិវៈមេធាវីនៅទីស្នាក់ការគណៈមេធាវី

នាថ្ងៃព្រហស្បត្តិ៍ ១៣ កើត ខែមាឃ ឆ្នាំ កុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៣:00 រសៀល នៅទីស្នាក់ការគណៈមេធាវី លោកមេធាវីសួន វិសាល ប្រធានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការរងនៃគណៈមេធាវី

បានអនុញ្ញាតិឲ្យនិស្សិតមកពីសាកលវិទ្យាល័យ សៅអ៊ីសថ៍អេយសៀ មកពីខេត្តសៀមរាប បានជួបសំណេះសំណាលស្វែងយល់ពីគណៈមេធាវី និងការចូលប្រកបវិជ្ជាជិវៈមេធាវី ។