ការជួបសម្ដែងការគួរសម

នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ១០:០០ នាទីព្រឹក លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកប្រធាន សមាគម

ហង់រីកាពីតង់កម្ពុជា និងក្រុមការងារចូលជួបសម្ដែងការគួរសម និងអបអរសាទរ លោកមេធាវី សួន វិសាល ដែលបានជាប់ជាប្រធានគណៈមេធាវីអាណត្តិទី១១។ ក្នុងជំនួបសម្ដែងការគួរសមនេះផងដែរ សមា​គម​ហង់​រី​កា​ពីតង់​​បាន​ស្នើសុំបន្ដកិច្ចសហការជាមួយគណៈមេធាវី ក្នុងការពង្រឹងសមត្ថភាពមេធាវី ក្នុងវិស័យព្រហ្មទណ្ឌ តាមរយៈការធ្វើ សិក្ខាសាលារួមគ្នាដោយអញ្ជើញវាគ្មិន មានបទពិសោធធ្វើបទឧទ្ទសនាម។

ឆ្លើយតបនឹងសំណើនេះ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងការកោតសរសើរ ចំពោះសមាគមហង់រីកាពីតង់កម្ពុជា ដែលបានជួយ គណៈមេធាវីកន្លងមក និងបន្ដសហការល្អរវាងគណៈមេធាវី និងវិស័យឯកជន។
ជំនួបសម្ដែងការគួរសម និងពិភាក្សាអំពីការបន្ដកិច្ចសហការនេះបានបញ្ចប់ ទៅនៅវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសយោគយល់ និងរីករាយ។