លោកមេធាវីសួន វិសាល ប្រធានគណៈមេធាវី បានជួបប្រជុំជាមួយប្រធានមណ្ឌលអប់រំកែប្រែទី១ និងប្រធានមណ្ឌលអប់រំកែប្រែទី២

នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានដឹកនាំសមាជិក-សមាជិកាក្រុមការងារសាងសង់បន្ទប់មេធាវីនៅតាមពន្ធនាគារ បានជួបពិភាក្សាការងារជាមួយប្រធានមណ្ឌលអប់រំកែប្រែទី១ និងប្រធានមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) រាជធានីភ្នំពេញ។

Read more...

សេចក្ដីជូនដំណឹងស្ដីពី ការបង់វិភាគទាន​

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីទាំងអស់ជ្រាបថា ដើម្បីជួយសម្រួលដល់ការបង់វិភាគទាន ក្រៅពីការមកបង់ជាសាច់ប្រាក់នៅនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុផ្ទាល់ សមាជិក-សមាជិកា អាចធ្វើការបង់ភាគទានតាមរយៈធនាគារដូចខាងក្រោម៖

Read more...

សេចក្ដីជូនដំណឹងស្ដីពី ការឈប់សម្រាកពិធីបុណ្យមាឃបូជា

សូមជម្រាបជូន  លោកអគ្គលេខាធិការ  លោកអគ្គលេខាធិការរង  ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ បុគ្គលិក និងបុគ្គលិកស្មគ្រចិត្តនៅគណៈមេធាវីទាំងអស់ជ្រាបថា

Read more...

កិច្ចប្រជុំគណៈកម្មការកិច្ចការងារប្រចាំខែកុម្ភៈ

នៅរសៀលថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចប្រជុំសមាជិក-សមាជិកាគណៈ​កម្មការកិច្ចការការងារ ក្រោមការដឹកនាំប្រជុំដោយ លោកស្រីមេធាវី អាន វីរៈ ប្រធានគណៈកម្មការ។

Read more...

សេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះសិក្ខាសាលា ក្រោមប្រធានបទ "ការរក្សាការពារ"

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹងដល់សមាជិក សមាជិកាគណៈមេធាវីជ្រាបថា គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា    សហការជាមួយសហព័ន្ធគណៈមេធាវីជប៉ុន (JFBA) និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងយុត្តិធម៌ជប៉ុន (ICD)

Read more...

លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានទទួលជួបមន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ចរបស់ធនាគារពិភពលោក និងសហការី ដើម្បីជួបពិភាក្សាការងារ

នៅព្រឹកថ្ងៃអង្គារ ៨កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកមេធាវី សួន​ វិសាល ប្រធានគណៈមេធាវី បានទទួលជួបលោក Miguel Eduardo S’anchez Mart’in ជាមន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ចរបស់ធនាគារពិភពលោក និងសហការី ដើម្បីជួបពិភាក្សាការងារ។

Read more...

អគ្គលេខាធិការគណៈមេធាវីទទួលជួបមេធាវីគ្មានព្រំដែនបារាំង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៩ លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា បានទទួលជួបប្រតិភូមកពីទីក្រុងទូលូ ប្រទេសបារាំង ដឹកនាំដោយលោកស្រីចៅក្រម Helene Diribarne ដែលជាប្រធានគម្រោងមេធាវីគ្មានព្រំដែនបារាំង។ លោកស្រីចៅក្រម Helene បានស្នើសុំការគាំទ្រពីគណៈមេធាវីលើគម្រោងកសាងសមត្ថភាពមន្ត្រីជាពិសេសមន្ត្រីនៃមន្ទីរកិច្ចការនារីប្រចាំខេត្តបាត់ដំបង លើកិច្ចការការពារស្ត្រី និងកុមាររងគ្រោះដែលត្រូវការជំនួយមេធាវី។ 
Read more...

លោកមេធាវី កុយ នាម អគ្គលេខាធិការរងគណៈមេធាវីបានជួបពិភាក្សាការងារជាមួយលោកស្រី Claudia De La FUENTE

នៅថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី កុយ នាម អគ្គលេខាធិការរងនៃគណៈមេធាវី បានពិភាក្សាការងារជាមួយលោកស្រី Claudia De La FUENTE ជាមន្រ្តីសិទ្ធិមនុស្ស និងប្រធានផ្នែកនីតិរដ្ឋ នៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទិ្ធមនុស្ស
Read more...

លោមេធាវី សួន វិសាលបានជួបពិភាក្សាការងារជាមួយតំណាងគណៈមេធាវី នៃទីក្រុង Marseille សាធារណរដ្ឋបារាំង នៅទីស្នាក់ការគណៈមេធាវី

នារសៀលថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានអនុញ្ញាត​ឲ្យលោកស្រី​មេធាវី Delphine Gallin តំណាងឲ្យគណៈមេធាវី នៃទីក្រុង Marseille សាធារណរដ្ឋបារាំង ព្រមទាំងគណៈប្រតិភូអមដំណើរ ដើម្បីចូលជួបសម្តែង ការគួរសម និងពិភាក្សាអំពី កិច្ចសហប្រតិបត្តិការរវាងគណៈមេធាវី នៃព្រះរាជា​ណាចក្រ​កម្ពុជា និង គណៈមេធាវីនៃទីក្រុង Marseille សាធារណរដ្ឋបារាំង។

Read more...