ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារការរិយាល័យ របស់ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ (CIC)

នាល្ងាចថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារការរិយាល័យរបស់ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ (CIC)


នាល្ងាចថ្ងៃព្រហស្បតិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការអគារការិយាល័យរបស់ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ (CIC) មានទីតាំងស្ថិតនៅអគារ CIC លេខ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ព្រមទាំងភ្ញៀវកិត្តិយសរួមមាន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តមសមាជិកក្រុមប្រឹក្សាអង្គចៅក្រម ឯកឧត្តម លោកជំទាវប្រធានតុលាការ ព្រះរាជអាជ្ញា តាមបណ្តារាជធានីខេត្ត លោក លោកស្រី ជាមន្ត្រីក្នុងវិស័យច្បាប់ និងយុត្តិធម៌ សមាជិក-សមាជិកាគណៈមេធាវី អតិថិជន និងក្រុមហ៊ុនដៃគូរបស់ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ (CIC) ផងដែរ។ នៅក្នុងកម្មវិធីនេះ ឯកឧត្តមប្រធានគណៈមេធាវី បានថ្លែងនូវមតិចំណាប់អារម្មណ៍ ដោយកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ (CIC) ក្រោមការគ្រប់គ្រងរបស់លោកមេធាវី លី រដ្ឋធី និងបានចូលរួបអបអរសាទរចំពោះសមិទ្ធផលថ្មីរបស់ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ (CIC) និងបានជូនពរឱ្យលោកមេធាវី លី រដ្ឋធី និងសហការី មានអតិថិជនកាន់តែច្រើន និងជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។ ក្នុងឱកាសនោះ ឯកឧត្តមប្រធាន បានលើកទឹកចិត្តដល់សហភាតាមេធាវីទាំងអស់ ឱ្យពង្រឹងនូវសមត្ថភាពការប្រកបវិជ្ជាជីវៈមេធាវី និងពង្រឹងការរៀបចំទីតាំងការិយាល័យប្រកបវិជ្ជាជីវៈបានសមរម្យ ស្របតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌មេធាវី ដែលជាការផ្តល់ទំនុកចិត្តដល់អតិថិជន និងជាពិសេសជាការលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

FB IMG 1675445308804

FB IMG 1675445312679

FB IMG 1675445323696

FB IMG 1675445343798

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top