គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់គ្នា ជាមួយនឹងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP)

នារសៀលថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦...

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយនឹងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ(AUPP)


នារសៀលថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP) បានចុះអនុស្សារណ:នៃការយោគយល់គ្នា ដេីម្បីលេីកតម្កើងវិជ្ជាជីវ:មេធាវី លេីកកម្ពស់ការសិក្សាច្បាប់ និងលើកទឹកចិត្តដល់ការបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅក្នុងវិស័យច្បាប់ ដែលមានកម្មវត្ថុចម្បងសំខាន់ចំនួន៥ គឺ៖ ១-ការរៀបចំសិក្ខាសាលា រួមគ្នា ២-ផ្តល់ឱកាសដល់សមាជិក-សមាជិកាគណ:មេធាវី អាចទៅបង្រៀននៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ៣-ការចែករំលែកព័ត៌មាន និងសម្ភារៈផ្សព្វផ្សាយទៅសមាជិក-សមាជិកាគណ:មេធាវី ទាក់ទងនឹងកម្មវិធីថ្នាក់ឧត្តមសិក្សា រួមទាំងបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត និងបរិញ្ញាបត្រជាន់ខ្ពស់សិក្សានីតិសាស្រ្ត ៤-សហការ និងផ្តល់អាហារូបករណ៍ពិសេសរហូតដល់ ២៥% សម្រាប់សមាជិក-សមាជិកាគណ:មេធាវី ៥-និងធ្វេីសកម្មភាពផ្សេងទៀត តាមការព្រមព្រៀងពីដំណាក់កាលមួយទៅដំណាក់កាលមួយដោយគូភាគី។ ការចុះអនុស្សារណ:នៃការយោគយល់នេះ បានប្រារព្ធឡើងនៅទីស្នាក់ការគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា អគារកាច់ជ្រុងផ្លូវលេខ១១២៩ និងផ្លូវលេខ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

F1 319898789 540788871252363 3267555165799625863 n

F2 319923066 683561246505810 1701432475895626577 n

F3 320015797 5770743329672824 1351144906225645174 n

B4 319733882 717512172858065 1709979482197190156 n

F5 320435859 1356258795129625 8748322068180699447 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top