ប្រធានគណៈមេធាវីអាណត្តិទី១៤ (២០២២ ដល់ ២០២៤)
លោកមេធាវី លី ច័ន្ទតុលា
លោកមេធាវី លី ច័ន្ទតុលា អត្តលេខ ៥៨១ កើតនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៨ នៅភូមិអូរអណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានធ្វើសច្ចាប្រណិធាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០៨។ លោកមេធាវី លី ច័ន្ទតុលា ចេះភាសាចំនួន៣ គឺ ភាសាខ្មែរ បារាំង និងអង់គ្លេស។
ការសិក្សា និងសញ្ញាប័ត្រ
- ១៩៩៥‑១៩៩៩ សញ្ញាបត្របរិញ្ញាបត្រនីតិឯកជន នៅសាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រទេសកម្ពុជា
- ១៩៩៩‑២០០០ សញ្ញាបត្របរិញ្ញាបត្រនីតិឯកជន នៅសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំង
- ២០០០‑២០០១ សញ្ញាបត្រ Maîtrise នៃនីតិឯកជន (Maîtrise de droit privé) នៅសាកលវិទ្យាល័យ Lumière Lyon II ប្រទេសបារាំង
- ២០០១‑២០០២ សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់នីតិជំនួញ (DEA de Droit des Affaires) នៅសាកលវិទ្យាល័យ Jean Moulin Lyon III ប្រទេសបារាំង
ការសិក្សា និងសញ្ញាប័ត្រ
ពីខែតុលា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន : ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
- ពីខែកុម្ភៈ ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន : អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការ គណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី។
- ពីខែមីនា ឆ្នាំ២០១៩ រហូតដល់បច្ចុប្បន្ន : មេធាវីរាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋមន្ត្រី។
- ពីខែតុលា ឆ្នាំ២០២០ រហូតដល់បច្ចុប្បន្ន : ប្រធានគណៈកម្មាធិការជាតិសមាគមច្បាប់អាស៊ានកម្ពុជា។
- ពីខែមេសា ឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ន : ប្រធានក្រុមហ៊ុនមេធាវី អេស.វី.ភី។
- ពីខែតុលា ឆ្នាំ២០១២-ខែតុលា ឆ្នាំ២០១៥ : សមាជិកក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី៧។
- ពីខែវិច្ឆិកា ឆ្នាំ២០០២ រហូតដល់បច្ចុប្បន្ន : សាស្ត្រាចារ្យច្បាប់នៅតាមសាកលវិទ្យាល័យនាន និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។