ក្រុមការងារស្រាវជ្រាវ អប់រំ និងផ្សព្វផ្សាយច្បាប់

ក្រុ​ម​កា​រ​ងា​រ​ស្រា​វ​ជ្រា​វ​ អប់​រំ​ និង​​ផ្ស​ព្វ​ផ្សា​យ​ច្បា​ប់​​ ត្រូ​វ​បាន​ដឹ​ក​នាំ​​​ដោ​យ​​ប្រ​ធា​ន​​ក្រុ​ម​កា​រ​ងា​រ​មួ​យ​រូ​ប​ និង​មា​ន​​អ​នុ​ប្រ​ធា​ន​​មួ​យ​ចំ​នួ​ន​​ជា​ជំ​នួយ​​កា​រ​ ។ សមាជិក​ សមាជិកា​គណៈមេធាវី អាចចូលរួម​​ក្នុងក្រុមការងារនេះ​ដោយស្ម័គ្រចិត្ត ដើម្បីចូលរួម​ក្នុង​ការ​អ​ភិ​វ​ឌ្ឍ​វិ​ស័​យ​ច្បា​ប់​​ និង​​យុ​ត្តិ​ធ​ម៌​ តា​ម​រ​យៈ​ការ​ពិភាក្សា​ស្រាវជ្រាវ ​ធ្វើបទវិភាគពាក់ព័ន្ធនឹង​វិស័យ​ច្បាប់ណាមួយ ។ ក្រុម​កា​រ​ងា​រ​​នេះ​ត្រូវ​បា​ន​បែ​ង​ចែ​ង​ជា​​ អ​​នុ​ក្រុ​ម​កា​រងា​រ​​ចំ​នួ​ន​ ៤​ ដែ​ល​​មា​ន​​តួ​នា​ទី​​ និ​ង​ភា​រ​កិ​ច្ច​​ដូ​ច​ខា​ង​ក្រោ​ម​ ៖​​

ក.អនុក្រុមកាងារក្នុងវិស័យ​រដ្ឋប្បវេណីមានតួនាទី​និងភារកិច្ចដូចខាងក្រោម ៖

  • សិក្សា​ស្រាវជ្រាវ​ច្បាប់ និងបទដ្ឋាន​គតិយុត្តពាក់ព័ន្ធ​វិស័យរដ្ឋប្បវេណី​
  • ធ្វើការវិភាគបកស្រាយនូវខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្ត​ពាក់ព័ន្ធនឹងវិស័យ​រដ្ឋប្បវេណី​សម្រាប់បោះពុម្ព​ ផ្សព្វផ្សាយ​លើ​ព្រឹត្តិ​បត្រ​គណៈមេធាវី និង​គេហទំព័រគណៈមេធាវី
  • ពិភាក្សារកចម្លើយ ដើម្បីឆ្លើយតប​នឹង​ចម្ងល់​នានារបស់មេធាវី និងសាធារណជន ពាក់ព័ន្ធ​នឹងខ្លឹមសារ​ច្បាប់ក្នុងវិស័យ​រដ្ឋប្បវេណី
  • ពិភាក្សាលើប្រធានបទ និង​សំណួរចម្លើយ ដើម្បីចូលរួមការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធ​វិស័យរដ្ឋប្បវេណីនៅតាម​កម្មវិធី និង​តាមបណ្តាញផ្សព្វផ្សាយ​នានា។
  • ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាន​ក្រុមការងារ ឬប្រធានគណៈមេធាវី ។​

ខ.អនុក្រុមកាងារក្នុងវិស័យ​រដ្ឋប្បវេណីមានតួនាទី​និងភារកិច្ចដូចខាងក្រោម ៖

  • សិក្សា​ស្រាវជ្រាវ​ច្បាប់ និងបទដ្ឋាន​គតិយុត្តពាក់ព័ន្ធ​វិស័យព្រហ្មទណ្ឌ
  • ធ្វើការវិភាគ​បកស្រាយខ្លឹមសារ​ច្បាប់ និងបទដ្ឋានគតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យពាណិជ្ជកម្ម​​សម្រាប់បោះពុម្ព ផ្សព្វផ្សាយ​លើ​ព្រឹត្តិបត្រគណៈមេធាវី និង​គេហទំព័រគណៈមេធាវី​
  • ពិភាក្សារកចម្លើយ​ ដើម្បីឆ្លើយតប​ចម្ងល់នានា​របស់មេធាវី និង​សាធារណជន ពាក់ព័ន្ធនឹងខ្លឹមសារ​ច្បាប់​ក្នុងវិស័យព្រហ្មទណ្ឌ
  • ពិភាក្សាលើប្រធានបទ​ និងសំណួរចម្លើយ​ដើម្បីចូលរួមការ​អប់រំផ្សព្វផ្សាយ​ច្បាប់ពាក់ព័ន្ធនឹង​វិស័យ ​ព្រហ្មទណ្ឌ​នៅតាម​កម្មវិធី​និងតាមបណ្តាញ​ផ្សព្វផ្សាយនានា​ ។
  • ភារកិច្ចផ្សេងទៀតតាមការចាត់តាំងរបស់ប្រធាន​ក្រុមការងារ ឬប្រធានគណៈមេធាវី ។​
  • អនុក្រុមការងារ​ក្នុងវិស័យពាណិជ្ជកម្ម
  • នុក្រុមការងារ​ក្នុងវិស័យពាណិជ្ជកម្ម​មានតួនាទី និងភារកិច្ច​ដូចខាងក្រោម ៖
  • សិក្សាស្រាវជ្រាវច្បាប់​ និងបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​វិស័យពាណិជ្ជកម្ម​
  • ធ្វើ​ការវិភាគ​បកស្រាយនូវខ្លឹមសារ​ច្បាប់ និងបទដ្ឋានគតិយុត្ត​ពាក់ព័ន្ធនឹងវិស័យ​ពាណិជ្ជកម្ម​សម្រាប់បោះពុម្ព ផ្សព្វផ្សាយ​លើ​ព្រឹត្តិបត្រ​គណៈមេធាវី និងគេហទំព័រ​​គណៈមេធាវី
  • ពិភាក្សាចម្លើយ ដើម្បីឆ្លើយតបនឹងចម្ងល់នានារបស់មេធាវី និងសាធារណជន ពាក់ព័ន្ធនឹងខ្លឹមសារច្បាប់​​ក្នុងវិស័យពាណិជ្ជកម្ម
  • ពិភាក្សាលើប្រធានបទ និងសំណួរចម្លើយ ដើម្បីចូលរួម​ការអប់រំផ្សព្វផ្សាយ​ច្បាប់ពាក់ព័ន្ធវិស័យពាណិជ្ជកម្មនៅ​តាម​ កម្មវិធី​និង​តាមបណ្តាញ​ផ្សព្វផ្សាយនានា
  • ភារកិច្ចផ្សេងទៀត​តាមការចាត់តាំងរបស់ប្រធានក្រុមការងារ ឬប្រធានគណៈមេធាវី​

ឃ.អនុក្រុមកាងារក្នុងវិស័យការងារ​

អនុក្រុមការងារ​ក្នុងវិស័យការងារមានតួនាទី និងភារកិច្ច​ដូចខាងក្រោម ៖

  • សិក្សាស្រាវជ្រាវ​ច្បាប់ និងបទដ្ឋាន​គតិយុត្តពាក់ព័ន្ធវិស័យការងារ​
  • ធ្ថើការវិភាគបកស្រាយ​នូវខ្លឹមសារច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារសម្រាប់បោះពុម្ពផ្សាយលើព្រឹត្តបត្រ ​គណៈមេធាវី និងគេហទំព័រ​គណៈមេធាវី
  • ​ពិភាក្សាររកចម្លើយ​ ដើម្បីឆ្លើយតប​នឹងចម្ងល់នានារបស់មេធាវី និងសាធារណជន​ ពាក់ព័ន្ធ​នឹងខ្លឹមសារ​ច្បាប់​ក្នុងវិស័យ​ការងារ
  • ពិភាក្សា​ពីប្រធានបទ និងសំណួរចម្លើយ ដើម្បីចូលរួម​ការអប់រំផ្សព្វផ្សាយ​ច្បាប់ពាក់ព័ន្ធ​វិស័យការងារ​ នៅតាមកម្មវិធី និង​តាមបណ្តាញផ្សព្វផ្សាយនានា ។
  • ភារកិច្ចផ្សេងទៀត​តាមការ​ចាត់តាំងរបស់​ប្រធានក្រុមការងារ​ឬ​​ប្រធាន​គណៈមេធាវី។

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top