ជួបពិភាក្សាការងារ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាជាមួយតំណាងសមាគមច្បាប់ និងពាណិជ្ជកម្ម ទីក្រុងម៉ុងពឺលីយ៉េ ប្រទេសបារាំង

នៅ​ព្រឹក​ថ្ងៃទី០​១​ ​ខែវិ​ច្ឆិកា ​ឆ្នាំ២​០​១​៦​ វេលាម៉ោ​ង ​៩:​០​០​ ​​នា​ទី​ព្រឹក ​នៅ​ទី​ស្នាក់កា​រ​គ​ណៈ​មេធា​វី លោកមេធាវី សួន វិសាល​ ប្រ​ធា​ន​គណៈមេធា​វីនៃ​ព្រះ​រា​​​ជា​​ណា​ចក្រ​ក​ម្ពុជា​អាណ​ត្តិទី​១១​ ​

បាន​ជួប​ពិភាក្សា​កា​រងា​រ​ ជាមួយ​តំណា​ង​ស​មា​គម​ច្បា​ប់​ និង​ពាណិ​ជ្ជក​ម្ម ​ទី​ក្រុងម៉ុ​ងពឺ​លីយ៉េ ​ប្រទេ​ស​បា​រាំ​​ង​​​ ដើម្បីរៀប​ចំសិក្ខា​សា​លាផ្លាស់​ប្ដូរ​ទស្សន​ទាន​រវា​ង​ នី​តិវិ​ទូកម្ពុជា​ និ​ង​នី​តិ​វិ​ទូបា​រាំ​ង​ ស្ដី​ពី ​យ​ន្ដ​កា​រដោះស្រាយ​វិ​វាទ​ពា​ណិ​ជ្ជក​ម្មដែលនិងគ្រោងធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច កិច្ចពិភាក្សានេះបានបញ្ចប់នៅវេលាម៉ោង ៩:៣០ នាថ្ងៃខែឆ្នាំដដែល។