សកម្មភាពកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការងារ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈមេធាវី

នាថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៩:៣០ ព្រឹក លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី១១ បានជួបប្រជុំពិភាក្សាការងារជាមួយលោក

មេធាវី យឹម សារី នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី និងមានការចូលរួមពីលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវី អគ្គលេខាធិការរងគណៈមេធាវី អគ្គលេខាធិការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី ប្រធានមណ្ឌលច្បាប់ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
អង្គប្រជុំបានពិភាក្សាទៅលើរបៀបវារៈដូចខាងក្រោម៖

១-របាយការណ៍សកម្មភាពការងាររបស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។
២-ផែនការសកម្មភាព និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧។
៣-បញ្ហាផ្សេងៗ។