សកម្មភាពកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គការ JICA

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង ០៩:០០ ព្រឹក លោកមេធាវី សួន វិសាល ប្រធានគណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកអគ្គលេខាធិការគណៈមេធាវី លោកអគ្គលេខាធិ

ការរងគណៈមេធាវី បាន​ជួប​ប្រជុំពិភាក្សាការងារជាមួយលោក ធ្យឹជិ យ៉ាសឹហ៊ិខុ ប្រធានទីប្រឹក្សាច្បាប់ នៃគម្រោងអភិវឌ្ឍន៍ប្រព៍ន្ធច្បាប់ និងតុលាការ អមដោយទីប្រឹក្សាច្បាប់ និងទីប្រឹក្សារៀបចំគម្រោង (អភិបាលកិច្ច)​។