នាយកដ្ឋានបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ​

នាយកដ្ឋានបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ​ ត្រូវដឹកនាំដោយ​អគ្គហេរញ្ញិកមួយរូប និងមានជំនួយការគណនេយ្យមួយរូបព្រមទាំងបេឡាធិការ​មួយរូប ។ នាយកដ្ឋានបុគ្គលិក រដ្ឋបាល និងហិរញ្ញវត្ថុ​ មានតួនាទី និង​ភារកិច្ច ដូចខាងក្រោម ៖

  • រៀបចំ និងបើកគណនីចរន្ត និងគណនីសន្សំ សម្រាប់រក្សា​មូលនិធិគណៈមេធាវី
  • កាន់កាប់បញ្ជីគណនេយ្យរួមរបស់គណៈមេធាវី
  • ប្រមូលប្រាក់ភាគទានសមាជិកគណៈមេធាវី និងមូលនិធិផ្សេងទៀតរបស់គណៈមេធាវី
  • បើកប្រាក់បៀវត្សជូនបុគ្គលិកនានារបស់គណៈមេធាវី
  • ចេញលិខិតជូនដំណឹង និងប្រមូលភាគទាន​ដែលសមាជិកមេធាវី​ពុំទាន់បានបង់

លើកគម្រោងចំណាយដាក់ជូន ​៖

ក.ក្រុមប្រឹក្សាគណៈមេធាវី ចំពោះចំណាយដែលមានទឹកប្រាក់លើសពី ៣,០០០ (បីពាន់)ដុល្លារសហរដ្ឋអាមេរិក ដើម្បីពិនិត្យ និងសម្រេច
ខ.ប្រធានគណៈមេធាវិ ចំពោះទឹកប្រាក់តិចជាង ឬស្មើ ៣,០០០ (បីពាន់) ដុល្លារសហរដ្ឋអាមេរិក ដើម្បីពិនិត្យ សម្រេច

  • ធ្វើរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ​ជូនប្រធានគណៈមេធាវីមេធាវី និង​ក្រុមប្​រឹក្សា​​គណៈមេធាវី
  • ធ្វើសកម្មភាពដទៃទៀតតាមការចាត់តាំងរបស់ប្រធានគណៈមេធាវី ។​

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top