ប្រធានគណៈមេធាវីអាណត្តិទី១៥ (២០២៤ ដល់ ២០២៦)

lychantola

លោកមេធាវី សាំង វណ្ណៈ

លោកមេធាវី សាំង វណ្ណៈ អត្តលេខ ៣៥៧ កើតនៅថ្ងៃទី០២ ខែសីហា ឆ្នាំ១៩៧៥ ភូមិតាម៉ឺន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានធ្វើសច្ចាប្រណិធាននៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០០៥។

ការសិក្សា

  • ២០១២ - ២០១៤ អនុបណ្ឌិតផ្នែកគ្រប់គ្រង នៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ
  • ២០០៣ - ២០០៤ វិញ្ញាបនប័ត្រសម្បទាខាងវិជ្ជាជីវៈមេធាវី នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី
  • ២០០១ - ២០០៣ វិញ្ញាបនប័ត្របកប្រែកាសែត (ភាសាអង់គ្លេស) នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
  • ១៩៩១ - ១៩៩៣ ការបណ្ដុះបណ្ដាលភាសាបារាំង (A2) នៅវិទ្យាស្ថានភាសាបារាំងនៃកម្ពុជា

បទពិសោធន៍ការងារ

  • ២០២៤ - បច្ចុប្បន្ន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (អាណត្ដិទី ១៥)
  • ២០២៤ - បច្ចុប្បន្ន ប្រធានគណៈកម្មាធិការជាតិសមាគមច្បាប់អាស៊ានកម្ពុជា
  • ២០២២ - បច្ចុប្បន្ន ប្រធានក្រុមមេធាវី នីតិរដ្ឋ
  • ២០២០ - បច្ចុប្បន្ន ទីប្រឹក្សាអមក្រសួងយុត្តិធម៌
  • ២០១៩ - បច្ចុប្បន្ន អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន
  • ២០០៨ - បច្ចុប្បន្ន សមាជិកក្រុមប្រឹក្សាអ្នកច្បាប់ (ទីស្ដីការគណៈរដ្ឋមន្ត្រី)
  • ២០១៦ - បច្ចុប្បន្ន ប្រធានមន្ទីរសារការី អង្គរ នៃព្រះរាជាណាចក្រកម្ពុជា
  • ជាសមាជិកក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣ អាណត្ដិ៖ អាណត្តិទី ៦ (២០០៩ - ២០១២) អាណត្តិទី ៨ (២០១៥ - ២០១៨) និងអាណត្តិទី ១០ (២០២១ - ២០២៤)

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top