សិក្ខាសាលាក្រោមប្រធានបទ " គំនូរឧស្សាហកម្ម និងការអនុវត្តនៅកម្ពុជា និងជប៉ុន"
នៅថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយ សមាគមកម្មសិទ្ធិបញ្ញាកម្ពុជាបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ " គំនូរឧស្សាហកម្ម និងការអនុវត្តនៅកម្ពុជា និងជប៉ុន" ក្រោមអធិបតីភាពឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា
សិក្ខាសាលានេះប្រារព្វធ្វើឡើងនៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងសិក្ខាសាលានេះ ក៏មានវាគ្មិនកិត្តិយសបានឡើងធ្វើបទបង្ហាញពី យន្តការនៃកិច្ចការពារគំនូរឧស្សាហកម្មក្រោមច្បាប់កម្ពុជា ច្បាប់ស្តីពីការរចនា និងការអនុវត្តនៅប្រទេសជប៉ុន និងនីតិវិធីចុះបញ្ជីគំនូរឧស្សាហកម្មនៅកម្ពុជា។ ក្រៅអំពីការធ្វើបទបង្ហាញនេះ កម្មវិធីសិក្ខាសាលាក៏មាន នូវកម្មវិធីសំណួរចម្លើយទៅកាន់វាគ្មិនកិត្តិយស ដើម្បីជាការដោះស្រាយចម្ងល់ ជាការចែកចាយចំណេះដឹង និងការដកបទពិសោធន៍ឲ្យគ្នាទៅវិញទៅមក។
ចុងបញ្ចប់នៃកម្មវិធី លោកមេធាវី គង់ សំអុន ប្រធាននាយកដ្ឋានស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានឡើងថ្លែងចំណាប់អារម្មណ៍បិទកម្មវិធី និងបានបិទបញ្ចប់កម្មវិធីរបស់ខ្លួននៅវេលាម៉ោង ១២ ថ្ងៃត្រង់ នាថ្ងៃដដែលនោះ។