លោកមេធាវីសួន វិសាល ជួបប្រជុំជាមួយអតីតប្រធានគណៈមេធាវីនៃរដ្ឋវ៉ាស៊ីនតោន៖

លោកមេធាវីសួន វិសាល ជួបប្រជុំជាមួយអតីតប្រធានគណៈមេធាវីនៃរដ្ឋវ៉ាស៊ីនតោន៖

នៅថ្ងៃអង្គារ​ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាលោកមេធាវីសួន វិសាល ប្រធានគណៈមេធាវីបានជួបពិភាក្សាការងារជាមួយលោក William D. Pickett អតីតប្រធានគណៈមេធាវី នៃរដ្ឋវ៉ាស៊ីនតោន និងសហការី។ នៅក្នុងជំនួបនេះលោកប្រធានគណៈមេធាវីបានអនុញ្ញាតឲ្យលោក

មេធាវី កុយ នាម អគ្គលេខាធិការគណៈមេធាវី ធ្វើសេចក្តីសង្ខេបអំពីប្រវត្តិ និងការវិវឌ្ឍន៍ការងារបស់គណៈមេធាវីកន្លងមក។ បន្ថែមពីលើនេះទៀត លោកប្រធានគណៈមេធាវីក៏បានបង្ហាញនូវតម្រូវការជាក់ស្តែងដែលគណៈមេធាវីបាន និងកំពុងជួបប្រទះ ហើយលោកក៏បានស្នើសុំទៅលោក William D. Pickett ផ្តល់នូវជំនួយបច្ចេកទេសមួយចំនួនជាពិសេសលើការផ្តល់នូវអ្នកជំនាញខាងស្រាវជ្រាវច្បាប់ និងសរសេរអត្ថបទច្បាប់ និងប្រព័ន្ធនិន្ន័យច្បាប់សម្រាប់មេធាវីកម្ពុជាធ្វើការស្រាវជ្រាវផងដែរ។ 

លោក William D. Pickett បានទទួលយកនូវសំណើររបស់កម្ពុជា ហើយលោកនឹងអញ្ចើញគណៈប្រតិភូ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សានៅសហរដ្ឋអាមេរិកដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក។ នាពេលអនាគត គណៈមេធាវីទាំងពីរនឹងចុះអនុស្សារណៈយោគយល់គ្នា ដើម្បីធ្វើកិច្ចសហការគ្នាក្នុងវិស័យច្បាប់ និងបច្ចេកទេស។

កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ។

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top