លោកប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាវាគ្មិន ក្នុងសិក្ខា សាលាតម្រង់ទិសសវិជ្ជាជីវៈច្បាប់ ស្តីពីវិជ្ជាជីវៈមេធាវី
នៅរសៀល ថ្ងៃសៅរ៍ ៤ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកមេធាវី សួន វិសាលប្រធានគណៈមេធាវីនៃព្រះរាជាណចក្រកម្ពុជា
និងលោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការរង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាវាគ្មិន ក្នុងសិក្ខា សាលាតម្រង់ទិសវិជ្ជាជីវៈច្បាប់ ស្តីពីវិជ្ជាជីវៈមេធាវី ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយមានសិក្ខាកាមចូលរួម ១៨២នាក់ (មានស្រី ៧៧នាក់)។ ការចូលរួមនេះផ្តោតសំខាន់លើតួនាទីរបស់គណៈមេធាវីក្នុងការជួយកិច្ចការសង្គមពិសេសក្នុងវិស័យ យុត្តិធម៌ និងកំណែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគណៈមេធាវីនៅក្នុងអាណត្តិដឹកនាំរបស់លោកផង ដែរ។ លោកមេធាវី សួនវិសាលក៏បានលើកទឹកចិត្តអោយនិស្សិតប្រឹងប្រែងរៀនសូត្រ និងប្រលង ចូលសាលាបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីដែលបាននឹងកំពុងធ្វើការជ្រើសរើសនិស្សិតចូលរៀនជារៀងរាល់ឆ្នាំ។