លោកមេធាវី សួន វិសាល ដឹកនាំគណៈប្រតិភូគណៈមេធាវីគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់ពីការគាំទ្រការប្រើប្រាស់ស្លាកសញ្ញាស្អាតស្អំ និង សុចរិតភាពនៅនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ និងប្រជុំពិភាក្សាការងារជាមួយគណៈមេធាវីថៃ
នៅថ្ងៃទី ២៦ រហូតដល់ថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ លោកមេធាវី សួន វិសាល បានដឹកនាំគណៈប្រតិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាទៅធ្វើទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ពីការពីការគាំទ្រការប្រើប្រាស់ស្លាកសញ្ញាស្អាតស្អំ និង សុចរិតភាពនៅនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់ និងគណៈមេធាវីនៃព្រះរាជាណាចក្រថៃ។
គោលបំណងនៃទស្សកិច្ចសិក្សា និងប្រជុំពិភាក្សាការងារនេះមាន៖
-ស្វែងយលើពីការគាំទ្រការប្រើប្រាស់ស្លាកសញ្ញាស្អាតស្អំ និង សុចរិតភាព នៅនាយកដ្ឋានការពារសិទ្ធិអ្នកប្រើប្រាស់។
-ស្វែងរកការសហការជាដៃគូ រវាងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រថៃ លើការផ្តល់សេវាផ្លូវច្បាប់ដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅព្រះរាជាណាចក្រថៃ។
គូសបញ្ជាក់ផងដែរថាក្នុងដំណើរទស្សនកិច្ចនេះ ក្រោមការឧបត្ថមដោយក្រុមហ៊ុន AIYARA Planet លោកប្រធានគណៈមេធាវី ក៏បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន AIYARA Planet ដែលជាក្រុមហ៊ុនផ្តោតសំខាន់ទៅលើការគាំទ្រការប្រើប្រាស់ស្លាកសញ្ញាស្អាតស្អំ និង សុចរិតភានេះផងដែរ។