សិក្ខាសាលាក្រោមប្រធានបទ “ការផ្តល់សេវាច្បាប់ដោយមិនយកប្រាក់កម្រៃ និងយុទ្ធសាស្រ្តដោះស្រាយរឿងក្តីការជួញដូរមនុស្ស”

នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានសហការជាមួយអង្គការ PILnet និងអង្គការ Liberty Shared បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ ការផ្តល់សេវាច្បាប់ដោយមិនយកប្រាក់កម្រៃ និងយុទ្ធសាស្រ្តដោះស្រាយរឿងក្តីការជួញដូរមនុស្ស

ដែលបានប្រព្រឹត្តធ្វើនៅសណ្ឋាគារ ឌីកាំបូឌីយ៉ា រាជធានីភ្នំពេញ។ 

លោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការគណៈមេធាវីកម្ពុជាបានអញ្ជើញឡើងថ្លែងសុន្ទរកថាបើក សិក្ខាសាលា ដោយមានការចូលរួមពីមេធាវីខ្មែរ តំណាងតុលាការ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូសហការផ្សេងៗ។
លោកមេធាវី ព្រហ្ម វិចិត្រអក្ខរាបានសង្កត់ធ្ងន់ថា អង្គសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់មេធាវី និងអ្នកអនុវត្តច្បាប់ពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើនចំណេះដឹងពាក់ព័ន្ធនឹងការផ្តល់សេវាច្បាប់ដោយមិនយកប្រាក់កម្រៃ និងយុទ្ធសាស្រ្តដោះស្រាយរឿងក្តីការជួញដូរមនុស្ស។

គូសបញ្ជាក់ថា សិក្ខាសាលានេះមានរយៈពេលពីរថ្ងៃគឺថ្ងៃទី៧ រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ដែលប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារ ឌីកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top