លោកមេធាវី សួន វិសាល ជួបពិភាក្សាការងារមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

នាព្រឹកថ្ងៃអង្គារ ១១ រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជា អមដោយអគ្គលេខាធិការ និង សមាជិកក្រុមប្រឹក្សាបានដឹកនាំគណៈប្រតិភូចូលជួបពិភាក្សាការងារជាមួយក្រុមការងារអគ្គនាយកដ្ឋានថវិកាដែលដឹកនាំដោយអគ្គនាយក អគ្គនាយករង និងសហការី តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

នៅក្នុងកិច្ចពិភាក្សានេះ លោកប្រធានគណៈមេធាវីបានធ្វើបទអន្តាគមន៍លើ សមិទ្ធិផលរបស់គណៈមេធាវី ជាពិសេស ការការពារជនក្រីក្រ។ សមភាគីភាគីទាំងពីរបានជជែក និងផ្លាស់ប្តូរយោបល់ជាវិជ្ជមានទៅលើខ្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងថវិកាសម្រាប់ជួយជនក្រីក្រដែលមានចំនួនរឿងក្តីមកពឹងពាក់គណៈមេធាវីចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជាលទ្ធផលតំណាងក្រសួងបានទទួលយកសំណូមពររបស់គណៈមេធាវី ពាក់ព័ន្ធនឹងកង្វះថវិកាសម្រាប់ជួយជនក្រីក្រនេះសម្រាប់យកទៅពិចារណា។

1

3

1

1

1

1

 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top