លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីកម្ពុជាបានទទួលជួប និងសម្តែងការគួរសមជាមួយ ប្រធានគណៈមេធាវី និងគណៈប្រតិភូអម នៃខេត្ត GUANGDONG របស់សាធារណរដ្ឋប្រជាមានិតចិន

នាព្រឹកថ្ងៃចន្ទ ១០ រោច ខែចេត្រ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានទទួលជួប និងសម្តែងការគួរសមជាមួយ ប្រធានគណៈមេធាវី និងគណៈប្រតិភូអម នៃខេត្ត GUANGDONG របស់សាធារណរដ្ឋប្រជាមានិតចិន។
 នៅក្នុងការទទួលជួប និងសម្តែងការគួរសមនេះ គណៈមេធាវីទាំងពីរ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ រវាង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីនៃខេត្ត GUANGDONG របស់សាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងកិច្ចពិភាក្សានេះ លោកប្រធានគណៈមេធាវីកម្ពុជាបានស្នើដល់ ប្រធានគណៈមេធាវី GUANGDONG របស់សាធារណរដ្ឋប្រជាមានិតចិនឲ្យមានការបណ្តុះបណ្តាលលើច្បាប់អន្តរជាតិ ផ្លាស់ប្តូរបទពិសោធន៍ និងសិក្ខាសាលារបស់គណៈមេធាវីទាំងពីរ។
 
ជាការកត់សម្គាល់ នៅក្នុងកិច្ចពិភាក្សានេះ សមភាគីទាំងពីរបានឯកភាពក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈការបញ្ជូនគណៈប្រតិភូទៅទស្សនកិច្ចសិក្សាពីគណៈមេធាវីរបស់ព្រះរាជាណាចក្រកម្ពុជា និងគណៈមេធាវីនៃខេត្ត GUANGDONG របស់សាធារណរដ្ឋប្រជាមានិតចិន និងផែនការអំពីកិច្ចសហប្រតិបត្តិការ រវាងសមភាគីទាំងពីរ ដើម្បីរៀបចំពិធីចុះអនុស្សារណៈយោគយល់នាពេលអនាគត។
1
1
1
1
1
1

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top