លោកមេធាវីសួន វិសាល ប្រធានគណៈមេធាវី បានជួបប្រជុំជាមួយប្រធានមណ្ឌលអប់រំកែប្រែទី១ និងប្រធានមណ្ឌលអប់រំកែប្រែទី២

នៅថ្ងៃពុធ ៨រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី បានដឹកនាំសមាជិក-សមាជិកាក្រុមការងារសាងសង់បន្ទប់មេធាវីនៅតាមពន្ធនាគារ បានជួបពិភាក្សាការងារជាមួយប្រធានមណ្ឌលអប់រំកែប្រែទី១ និងប្រធានមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) រាជធានីភ្នំពេញ។

លទ្ធផលនៃកិច្ចប្រជុំសម្រេចបាន គឺប្រធានមណ្ឌលអប់រំកែប្រែទី១ និងប្រធានមណ្ឌលអប់រំកែប្រែទី២បានផ្តល់ទីកន្លែងសម្រាប់គណៈមេធាវីក្នុងការសាងសង់បន្ទប់សម្រាប់មេធាវីក្នុងប្រាស្រ័យទាក់ទងជាមួយកូនក្តីខ្លួន ដោយរក្សាបាននូវការសម្ងាត់នៃវិជ្ជាជីវៈរបស់ខ្លួន។

27022019001

27022019001

27022019001

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top