លោមេធាវី សួន វិសាលបានជួបពិភាក្សាការងារជាមួយតំណាងគណៈមេធាវី នៃទីក្រុង Marseille សាធារណរដ្ឋបារាំង នៅទីស្នាក់ការគណៈមេធាវី

នារសៀលថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈមេធាវី លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីបានអនុញ្ញាត​ឲ្យលោកស្រី​មេធាវី Delphine Gallin តំណាងឲ្យគណៈមេធាវី នៃទីក្រុង Marseille សាធារណរដ្ឋបារាំង ព្រមទាំងគណៈប្រតិភូអមដំណើរ ដើម្បីចូលជួបសម្តែង ការគួរសម និងពិភាក្សាអំពី កិច្ចសហប្រតិបត្តិការរវាងគណៈមេធាវី នៃព្រះរាជា​ណាចក្រ​កម្ពុជា និង គណៈមេធាវីនៃទីក្រុង Marseille សាធារណរដ្ឋបារាំង។

នៅក្នុងកិច្ចពិភាក្សានេះ លោកប្រធានគណៈមេធាវី​កម្ពុជា​បាន​ស្នើដល់តំណាង ប្រធានគណៈមេធាវី Marseille របស់​សាធារណៈរដ្ឋបារាំងរួមមានផ្តល់ការគាំទ្រលើកម្មវិធីមូលនិធិជំនួយផ្នែក​ច្បាប់ ការពង្រឹងសមត្ថភាពដល់មេធាវីកម្ពុជាលើច្បាប់អន្តរជាតិ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា។

សមភាគីទាំងពីរបានឯកភាពក្នុងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក តាមរយៈការបញ្ជូនគណៈប្រតិភូទៅទស្សនកិច្ចសិក្សា​ពីការ​អនុវត្តជាក់ស្តែងនៃគណៈមេធាវីកម្ពុជា និងគណៈមេធាវីទីក្រុង Marseille សាធារណរដ្ឋបារាំង។

គណៈប្រតិភូបារាំងបានទទួលយកសំណើរបស់ប្រធានគណៈមេធាវីដើម្បីយកទៅពិចារណា និង ដាក់នៅក្នុងសេចក្តីព្រាងចុះអនុស្សារណៈ​យោគយល់​រវាងគណៈមេធាវីកម្ពុជា និងគណៈមេធាវីបារាំង​ដើម្បីចុះហត្ថលេខានាពេលអនាគត។

001

001

001

001

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top