កិច្ចប្រជុំពិភាក្សាការងាររបស់ប្រតិភូគណៈមេធាវី ប្រចាំត្រីមាស

នៅថ្ងៃសុក្រ ៦ រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី បានរៀបចំកិច្ចប្រជុំប្រតិភូគណៈមេធាវីប្រចាំរាជធានី-ខេត្ត ក្រោមអធិបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីពិភាក្សាការងារប្រតិភូប្រចាំត្រីមាស ។

នៅក្នុងកិច្ចពិភាក្សានេះបានផ្តោតលើបញ្ហាប្រឈមមុខនៃការអនុត្តការន៍ការងារកន្លងមក របៀបនៃសរសេររបាយការណ៍រឿងក្តី នីតិវិធីទូទាត់ថវិកា បទបង្ហាញអំពីការប្រើប្រាស់ Data Base និងផែនការយុទ្ធសាស្រ្តសម្រាប់ឆ្នាំបន្ទាប់។
នៅក្នុងកិច្ចប្រជុំនេះផងដែរ លោកប្រធានគណៈមេធាវី បានផ្តល់នូវអនុសាសន៍ល្អៗសម្រាប់ឲ្យសមាជិក-សមាជិកាប្រតិភូ និងលេខាធិការគណៈមេធាវីធ្វើយ៉ាងណាឲ្យដំណើរការនៃការងារប្រតិភូប្រកបដោយគុណភាព និងការទទួលខុសត្រូវខ្ពស់។

001

001

001

001

001

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top