មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីបានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលសុក្រិតការវិជ្ជាជីវៈមេធាវីវគ្គ៦

នៅថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្នាក់ការគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីបានរៀបចំកម្មវិធីបិទវគ្គបណ្តុះបណ្តាលសុក្រិតការវិជ្ជាជីវៈមេធាវីវគ្គ៦

ក្រោមអធិបតីភាពរបស់លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវី លោកមេធាវី យឹម សារី នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី​ និងសមាជិក-សមាជិកក្រុមប្រឹក្សាគណៈមេធាវី។ វគ្គបណ្តុះបណ្តាលសុក្រិតការវិជ្ជាជីវៈមេធាវីវគ្គទី៦ មានកម្មសិក្សាការីចំនួន៨៩រូប ដែលបានចូលសិក្សាលើជំនាញឯកទេសបន្ថែមចំនួន១៨០ម៉ោងសម្រាប់ប្រកបវិជ្ជាជីវៈមេធាវី​ប្រកបដោយការទទួលខុសត្រូវ​ និងសេចក្តីថ្លៃថ្នូរ។ លោកមេធាវី សួន វិសាល ក៏បានផ្តាំផ្ញើដល់កម្មសិក្សាការីទាំងអស់យកជំនាញ និងចំណេះដឹងសម្រាប់ផលប្រយោជន៍សង្គម និងពង្រឹងនូវការអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ នៅចុងបញ្ចប់នៃកម្មវិធីបិទវគ្គនេះ លោកគណៈអធិបតីក៏បានចែកជូននូវកម្រងអនុស្សាវរីយ៍សម្រាប់កម្មសិក្សាការី និងថតរូបទុកជាអនុស្សារីយផងដែរ។1234567

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top