គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយ សមាគមគណៈមេធាវីអន្តរជាតិ (International Bar Association), LAWASIA និង មូលនិធិមេធាវីអឺរ៉ុប (European Lawyer Foundation)
នៅថ្ងៃព្រហស្បតិ៍ ៨ រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី0១ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានសហការជាមួយ សមាគមគណៈមេធាវីអន្តរជាតិ (International Bar Association), LAWASIA និង មូលនិធិមេធាវីអឺរ៉ុប (European Lawyer Foundation) បានរៀបចំសន្និសីទអន្តរជាតិស្តីពី
"ធ្វើឲ្យការប្រកបវិជ្ជាជីវៈរបស់លោកអ្នកទៅជាសកល ៖ ឱកាស និងការប្រឈម" ( Globalizing Your Practice: Opportunities and Challenges)ដែលប្រព្រឹត្តនៅសណ្ឋាគារ សូហ្វីតែល អង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនេះលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងចំណាប់អារម្មណ៍ស្វាគមន៍ដល់ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានចូលរួម នៅព្រឹត្តការណ៍សំខាន់នេះ។ នៅព្រឹត្តការណ៍នេះមានការចូលរួមពីវាគ្មិនអន្តរជាតិជាច្រើនដែលបានចែករំលែកក្នុងផ្តល់ចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងឧបករណ៍ស្តីពីពាណិជ្ជកម្មអន្តរជាតិក្នុងសេវាកម្មច្បាប់ និងការអនុវត្តន៍ការងារមេធាវីនៅក្នុងតំបន់អាស៊ី និន្នាការនៃការគ្រប់គ្រងក្រុមហ៊ុនមេធាវី មជ្ឈត្តការនៃការជម្លោះពាណិជ្ជកម្មអន្តរជាតិ ជាដើម។