លទ្ធផលបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីសម្រាប់អាណត្តិទី ១២ និងជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវីសម្រាប់អាណត្តិទី ៩
នៅថ្ងៃអង្គារ ៧កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ បានរៀបចំមហាសន្និបាតលើកទី ២៣ របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធីបតីភាពលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
និងការអញ្ជើញចូលរួមជាអធីបតីពីសំណាក់ ឯកឧត្តម អង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ ព្រមទាំងឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីផងដែរ។
បន្ទាប់ពីលោកមេធាវី ព្រហ្ម វិចិត្រក្ខរា អគ្គលេខាធិការគណៈមេធាវី រាយការណ៍ពីសកម្មភាពការងាររយៈពេលមួយឆ្នាំរបស់គណៈមេធាវី អង្គសនិ្នបាតបានដំណើរការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីសម្រាប់អាណត្តិទី ១២ និងជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវីសម្រាប់អាណត្តិទី ៩។ ជាលទ្ធផល លោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីអាណត្តិទី ១១ ត្រូវបានអង្គសន្និបាតបោះឆ្នោតឱ្យបន្តធ្វើជាប្រធានគណៈ មេធាវីសម្រាប់អាណត្តិទី ១២ ទៀត។ ទន្ទឹមនឹងនេះអង្គសន្និបាតក៏បានបន្តបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាគណៈមេធាវីសម្រាប់អាណត្តិទី ៩ សរុបចំនួន ៣៣ រូបដូចមានរាយនាមដូចខាងក្រោមនេះ:
១ មេធាវី កុយ នាម
២ មេធាវី ទេព បូផល
៣ មេធាវី ពេជ្រ សូរិយា
៤ មេធាវី ជុំ សុវណ្ណាលី
៥ មេធាវី ប៉ា ងួនគា
៦ មេធាវី ចេង ប៉េងហាប់
៧ មេធាវី យុង ផានិត
៨ មេធាវី ចៅ ប៊ុនហួន
៩ មេធាវី រស់ មុនិន្ទៈ
១០ មេធាវី តែ ចំណាន
១១ មេធាវី ខូវ ចន្ថា
១២ មេធាវី ហុង គឹមសួន
១៣ មេធាវី ឌុយ សុខសូលីដា
១៤ មេធាវី សួន ប៊ុនធឿន
១៥ មេធាវី កេង សុម៉ារតន៍
១៦ មេធាវី ពិន វណ្ណៈ
១៧ មេធាវី ច័ន្ទ វិចិត្រ
១៨ មេធាវី ព្រហ្ម វិចិត្រសុភា
១៩ មេធាវី ណុប គុណថុល
២០ មេធាវី យឹម ថាវី
២១ មេធាវី ឌឹម ចៅសេង
២២ មេធាវី លី សុខឡាយ
២៣ មេធាវី ស៊ុយ ឈុនហាក់
២៤ មេធាវី គង់ សំអុន
២៥ មេធាវី ហាក់ សៀកលី
២៦ មេធាវី គង់ សុភ័ក្រ្ត
២៧ មេធាវី គាន តារា
២៨ មេធាវី ហ៊ាង ហុង
២៩ មេធាវី ឈរ លីថៃ
៣០ មេធាវី ម៉ុម ពិសី
៣១ មេធាវី ទ្រី សំរស់
៣២ មេធាវី នួន ផានិត
៣៣ មេធាវី ឃុត កែវសុវត្ថា
នៅថ្ងៃនោះផងដែរ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏មានរៀបចំពិធិជប់លៀងសម្រាប់អបអរមហាសន្និបាតលើកទី ២៣ នេះផងដែរ។