សិក្ខាសាលាក្រោមប្រធានបទ "ការចូលរួមរបស់អ្នកអនុវត្តច្បាប់ និងស្ថាប័នហិរញ្ញវត្ថុក្នុងការប្រឆាំងការជួញដូរមនុស្ស”
នាថ្ងៃព្រហស្បតិ៍ ៥ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយអង្គការសេរីភាពអាស៊ី (Liberty Asia) និងអង្គការតម្លាភាពកម្ពុជា បានរៀបចំសិក្ខាសាលា ក្រោមប្រធានបទស្តីពី
“ការចូលរួមរបស់អ្នកអនុវត្តច្បាប់ និងស្ថាប័នហិរញ្ញវត្ថុក្នុងការប្រឆាំងការជួញដូរមនុស្ស” នៅសណ្ឋាគាសាន់វេ ក្រោមអធិបតីភាពលោកមេធាវី ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការនៃគណៈមេធាវី។
សិក្ខាសាលានេះ មានការចូលរួមធ្វើបទបង្ហាញដោយអ្នកស្រី ណយ សុផារី ទីប្រឹក្សាច្បាប់ អង្គការសេរីភាពអាស៊ី (Liberty Asia) , អ្នកស្រី Serena Lillywhite នាយកប្រតិបត្តិ អង្គការតម្លាភាពអន្តជាតិអូស្រ្តាលី, អ្នកស្រី Kristin Rosella ពី អង្គការសេរីភាពអាស៊ី និងលោកមេធាវី សុក សំអឿន