គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា មានកិត្តិយសទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគមច្បាប់អាស៊ាន

គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា មានកិត្តិយសទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសមាគមច្បាប់អាស៊ាននៅខេត្តសៀមរាបពីថ្ងៃព្រហស្បតិ៍ ០៩ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ដល់ថ្ងៃសៅរ៍ ១១ រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០១៨។

មុនកិច្ចប្រជុំនេះ នៅវេលាម៉ោង ០៤ រសៀល ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៨ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជាដែលមានលោកមេធាវី សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធានបានទទួលជួបប្រធានសមាគម ច្បាប់អាស៊ាននៃបណ្តាប្រទេសអាស៊ាន រួមមាន ហ្វីលីពីន សឹង្ហបុរី ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងភូមា ដើម្បីជម្រាបជូនពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងការបង្កើតសមាគមច្បាប់អាស៊ានកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការធ្វើ សមាហរណកម្មកម្ពុជាទៅក្នុងក្របខណ្ឌអាស៊ាន និងពិភពលោក។ ជាការឆ្លើយតប ប្រធានសមាគមច្បាប់នៃបណ្តាប្រទេសអាស៊ាន បានថ្លែងការកោតសរសើរចំពោះ គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ជាពិសេសរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំបង្កើតឱ្យមានគណៈកម្មាធិការជាតិនៃ សមាគមច្បាប់អាស៊ាននេះឡើងនៅចុងឆ្នាំ ២០១៧ ស្របពេលដែលប្រទេស អាស៊ានទាំងអស់ បាននឹងកំពុងអនុវត្តសកម្មភាពការងារនេះយ៉ាងសកម្ម។ គូសបញ្ជាក់ថា កាលពីថ្ងៃទី ២៣ សីហា ឆ្នាំ២០១៧ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដើម្បីបង្កើតគណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជា ដែលមានប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិកមួយចំនួនតាមការចាំបាច់។
គណៈកម្មាធិការជាតិនៃសមាគមច្បាប់អាស៊ានកម្ពុជានេះ ជាសេនាធិការឱ្យរាជរដ្ឋាភិបាលក្នុងការបង្ហាញពីទិដ្ឋភាពច្បាប់របស់កម្ពុជាលើឆាកអន្តរជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងទាក់ទាញវិនិយោគគិន។

1

1

1

1

1

1

1

1

1

1

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top