ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ២ រោច ខែចែត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សួន វិសាល ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូនៃគណៈមេធាវី អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាទីស្តីការក្រសួងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

នៅក្នុងការអញ្ជើញ និងពិភាក្សាការងារនេះ ឯកឧត្តម សួន វិសាល បានលើកពីសកម្មភាពការងារ និងសមិទ្ធិផលសំខាន់នានារបស់គណៈមេធាវីសម្រេចបានកន្លងមក។ ជាមួយគ្នានេះផងដែរនៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា ដើម្បីឲ្យការងារកាន់តែប្រសិទ្ធិភាពខ្ពស់ និងជាការរួមចំណែកកិច្ចការងារសង្គមក្រសួងនឹងផ្តល់ប្រព័ន្ធទូរស័ព្ទពិសេសមួយខ្សែ(Hotline)តាមការស្នើសុំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីផ្តល់ភាពងាយស្រួលដល់ការទំនាក់ទំនងរបស់ប្រជាជនកម្ពុជាទៅកាន់មេធាវីការពារក្តីជូនជនក្រីក្រ។

ជាទីបញ្ចប់នៃការសម្តែងការគួរសម និងពិភាក្សានេះ ឯកឧត្តមប្រធានគណៈមេធាវីបានថ្លែងអំណរគុណ ដល់ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ចំពោះការគាំទ្រ និងខិតខំប្រឹងប្រែងរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ការសំណេះសំណាលនេះបានបញ្ចប់ ក្រោមបរិយាកាសរីករាយ ស្និទិស្នាល និងភាតរភាពរវាងស្ថាប័នទាំងពីរ។

1

1

1

1

1

1

1

1

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top