ការជួបសំណេះសំណាលជាមួយមេធាវីកម្មសិក្សាការីចំនួន ៦៦នាក់
នៅព្រឹកថ្ងៃអង្គារ៍ ១កើតដល់ថ្ងៃ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១-២៣ ខែកក្កដា ឆ្នាំ២០២០ គណៈមេធាវីបានរៀបចំការជួបសំណេះសំណាលជាមួយមេធាវីកម្មសិក្សាការីចំនួន ៦៦នាក់ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់លោកមេធាវី សួន វិសាល
ប្រធានគណៈមេធាវី ដើម្បីណែនាំអំពីភារកិច្ច និង ការទទួលខុសត្រូវរបស់មេធាវីកម្មសិក្សាការីទាំងអស់ និងបានសង្កត់ធ្ងន់លើកិច្ចការការពារក្តី ឬតំណាងកូនក្តីនៅចំពោះមុខសាលាជម្រះក្តី តម្រូវឲ្យមានវត្តមានគ្រូកម្មសិក្សាអមក្នុងពេលសវនាការជានិច្ច។ លោកប្រធានគណៈមេធាវីក៏បានពន្យល់អំពីការពន្យាពេលចុះឈ្មោះចូលរៀនវគ្គសុក្រឹតការវិជ្ជាជីវៈមេធាវីនារយៈកន្លងមក ដោយសារការផ្ទុះឡើងជម្ងឺកូវីដ-១៩ ហើយគណ:មេធាវីនឹងបើកវគ្គសុក្រឹតការឡើងវិញនាពេលឆាប់ៗខាងមុខ៕