សេចក្តីសម្រេចលេខ ៧២៦ ស្តីពីអាវកិត្តិយសរបស់គណៈមេធាវី
សេចក្តីសម្រេចនេះមានគោលបំណងបង្កើតជាអាវកិតិ្តយសរបស់គណៈមេធាវី ដើម្បីប្រគល់ជូនសមាជិកគណៈមេធាវីដែលមានលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖
១. ជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
២. ពុំធ្លាប់ទទួលរងនូវទណ្ឌកម្មវិន័យ
៣. ជាឥស្សរជនជាន់ខ្ពស់ និង
៤. មានគុណបំណាច់ធំធេងចំពោះគណៈមេធាវី
ការប្រគល់អាវកិត្តិយសជូនទៅដល់សមាជិកគណៈមេធាវីណាមួយ គឺសម្រេចដោយក្រុមប្រឹក្សាគណៈមេធាវី ដែលពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យទាំង ៤ខាងលើនេះ។ មកដល់ពេលនេះក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចផ្តល់អាវកិត្តិយសជូនសមាជិកគណៈមេធាវី ដែលជាឥស្សរជនជាន់ខ្ពស់ចំនួន ៥រូប៖
១. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទទួលបានអាវកិត្តិយសថ្នាក់លេខ ១
២. សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ទទួលបានអាវកិត្តិយសថ្នាក់លេខ ២
៣. ឯកឧត្តម កត្តិនីតិកោសលបណ្ឌិត ឳម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ទទួលបានអាវកិត្តិយសថ្នាក់លេខ ២
៤. ឯកឧត្តម អង្គ វង្ស វឌ្ឍានា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ទទួលបានអាវកិត្តិយសថ្នាក់លេខ ២
៥. ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទទួលបានអាវកិត្តិយសថ្នាក់លេខ ៣
អាវកិត្តិយសទាំង ៥នេះ គឺបានប្រគល់ដោយផ្ទាល់ជូនសមាជិកគណៈមេធាវីដែលជាឥស្សរជនជាន់ខ្ពស់ខាងលើនេះ លើកលែងតែសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលគណៈមេធាវីបានប្រគល់ជូនតាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត។