ដំណឹងមរណភាព

ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០
 
ដំណឹងមរណភាព
===========
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានទុក្ខដ៏ក្រៀមក្រំ ដោយបានទទួលព័ត៌មានថា ឧបាសក ឈរ ជាង ឪពុករបស់លោកមេធាវី ឈរ លីថៃ សមាជិកក្រុមប្រឹក្សាគណៈមេធាវី បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ១២:១៥ នាទីយប់ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនេះ គណៈមេធាវីនិងសមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសូមសំដែងការសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់អ្នកមានគុណ ប្រកបដោយព្រហ្មវិហារធម៌។
ទន្ទឹមនឹងនេះ គណៈមេធាវីសូមជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីទាំងអស់មេត្តាជ្រាបថា ពិធីបុណ្យសពរបស់ឧបាសក ឈរ ជាង ប្រារព្ធធ្វើនៅគេហដ្ឋានរបស់ឧបាសក ឈរ ជាង ផ្ទះលេខ៩ ភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
 
ឯកឧត្តមប្រធានគណៈមេធាវី នឹងដឹកនាំប្រតិភូទៅគោរពវិញ្ញាណក្ខន្ធសព ជាផ្លូវការនាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៦:០០ ល្ងាច។
អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ជ្រាបជាដំណឹង និងចូលរួមកម្មវិធីបុណ្យជាមួយក្រុមគ្រួសារនៃសព ដោយសហភាតរភាព។
SKM 17340
 

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top