សេចក្តីជូនដំណឹងលេខ ១០២៨ សជណ.មយ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការរៀបចំក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត

សេចក្តីជូនដំណឹងលេខ ១០២៨ សជណ.មយ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីការរៀបចំក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖
១.រៀបចំក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្ត ចំនួនចាប់ពី២នាក់ដល់៤នាក់ ដើម្បីផ្តល់យោបល់ផ្នែកច្បាប់ និងជួយការពារផលប្រយោជន៍ឱ្យរដ្ឋបាលរាជធានី ខេត្ត នៅពេលមានបណ្តឹងតវ៉ា ឬបណ្តឹងព្រហ្មទណ្ឌ។
២.ប្រើប្រាស់ថវិការបស់រដ្ឋបាលរាជធានី ខេត្ត ដើម្បីជួយឧបត្ថម្ភក្រុមមេធាវីក្នុងចំនួនចន្លោះពី ១ ០០០ ០០០រៀល ទៅ ១ ២០០ ០០០ រៀលក្នុងម្នាក់ក្នុងមួយខែ។
ការឯកភាពនេះធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងលេខ ១០២៨ សជណ.មយ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ដែលបានផ្តល់សេចក្តីទុកចិត្តដល់គណៈមេធាវី និងបានប្រគល់ភារកិច្ចដ៏ឧដុង្គឧត្តមនេះជូនគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសហការរៀបចំឱ្យមានក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី ខេត្តនេះ។

phot

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top