សេចក្តីជូនដំណឹងស្តីអំពីការចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាល “កម្មសិទ្ធិបញ្ញានិងធនធានពន្ធុក្នុងការគាំទ្រដល់នវានុវត្តន៍”

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនសមាជិក-សមាជិកាទាំងអស់មេត្តាជ្រាបថា ក្រោមកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

និង ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអែត ជាពិសេសដើម្បីពង្រឹងចំណេះដឹងជាអន្តរជាតិ និងធនធានមនុស្ស ស្ថានទូតនៃព្រះរាជាណាចក្រស៊ុយអែតបានជូនដំណឹងស្តីអំពីការជ្រើសរើសសិក្ខាកាមជាមេធាវីចំនួន ០៣ (បី)រូប ដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលខ្លីជាភាសាអង់គ្លេសក្រោមប្រធានបទ “កម្មសិទ្ធិបញ្ញានិងធនធានពន្ធុក្នុងការគាំទ្រដល់នវានុវត្តន៍” (Intellectual Property and Genetic Resources-in Support of Innovation) រៀបចំឡើងដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(SIDA)ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅទីក្រុង Stockholm ប្រទេសស៊ុយអែត។ សម្រាប់លក្ខខណ្ឌនិងព័ត៌មានលម្អិតនៃការដាក់ពាក្យនេះអាចរកបានតាមរយៈ ឯកសារ ភ្ជាប់ជូននៅខាងក្រោម ឬ ទំនាក់ទំនងតាមរយៈសារអេឡិចត្រូនិច អាសយដ្ឋាន​អ៊ីមែល​នេះ​ត្រូវ​បាន​ការពារ​ពី​បណ្ដា​យន្ត​ផ្ញើ​សារ​រំខាន ។ អ្នក​ត្រូវ​ការ​បើក​ប្រើ JavaScript ដើម្បី​មើល​វា ។ ឬ អាចទាក់ទងមកលេខទូរស័ព្ទ (+៨៥៥) ២៣ ៦២២ ៧០៧០ នៅរៀងរាល់ម៉ោងធ្វើការ។ កាលបរិច្ឆេទសម្រាប់ការទទួលពាក្យក្នុងវគ្គបណ្តុះបណ្តាលនេះនឹងផុតកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១។ បញ្ជាក់៖ រាល់ការចំណាយទាំងអស់របស់សិក្ខាកាមទាំង ០៣ (បី) រូប ក្នុងវគ្គបណ្តុះ បណ្តាលនេះគឺជាបន្ទុករបស់ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA)។ អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីដែលមានបំណងចង់ចូលរួមវគ្គបណ្ដុះបណ្តាលខ្លីខាងលើនេះ មេត្តាបំពេញបែបបទទៅតាមនីតិវិធីឱ្យបានមុនកាលបរិច្ឆេទដូចបានកំណត់ខាងលើ ។

សូមចុចតំណភ្ជាប់ដើម្បីទាញយកឯកសារ៖  https://bit.ly/33N8LoI និង https://bit.ly/33RPtP4

Scan1234b

Scan123

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top