ដំណឹងមរណភាព

ដំណឹងមរណភាព
===================

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាមានទុក្ខដ៏ក្រៀមក្រំ ដោយបានទទួលព័ត៌មានថា ឧបាសិកា កែ យុលីន ម្តាយរបស់លោកមេធាវី កោ លីឃន បានទទួលមរណភាពនៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៣:០៣ នាទីរសៀល ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនេះ គណៈមេធាវីនិងសមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រ​កម្ពុជាសូមសំដែងនូវការសោកស្ដាយ និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារនៃ​សព ចំពោះការបាត់បង់អ្នកមានគុណ ប្រកបដោយព្រហ្មវិហារធម៌។

ទន្ទឹមនឹងនេះ គណៈមេធាវីសូមជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីទាំងអស់មេត្តាជ្រាបថា ពិធីបុណ្យ​សពរបស់ឧបាសិកា  កែ យុលីន ប្រារព្ធធ្វើនៅគេហដ្ឋានរបស់   ឧបាសិកា ស្ថិតនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ហើយត្រូវដង្ហែសពនៅថ្ងៃសុក្រ ទី២៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧:២០ នាទីព្រឹក ឆ្ពោះទៅកាន់វត្តពោធិញ្ញាណ។

អាស្រ័យហេតុនេះ សូមសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ជ្រាបជាដំណឹង និងចូលរួមកម្មវិធីបុណ្យជាមួយក្រុមគ្រួសារនៃសព ដោយសហភាតរភាព។

ថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០

kor chhin

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top