កិច្ចប្រជុំពិភាក្សាការងាររបស់ប្រតិភូគណៈមេធាវីប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា
កិច្ចប្រជុំពិភាក្សាការងារប្រតិភូគណៈមេធាវីប្រចាំត្រីមាសទី៤ ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
==================================
នៅថ្ងៃចន្ទ ៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈមេធាវី មានកិច្ចប្រជុំពិភាក្សា
ការងាររបស់ប្រតិភូគណៈមេធាវីប្រចាំត្រីមាសទី៤ នៃឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីអគ្គលេខាធិការរង ប្រធាននាយកដ្ឋានអធិការកិច្ច ប្រធាន និងអនុប្រធាននាយកដ្ឋានការពារក្តីជូនជនក្រីក្រ ប្រតិភូគណៈមេធាវី និងលេខាប្រតិភូគណៈមេធាវីរាជធានី-ខេត្ត និងសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងបុគ្គលិកនាយកដ្ឋានការពារក្តីជូនជនក្រីក្រ ក្រោមរបៀបវារៈសំខាន់ចំនួន ៣ រួមមាន៖
១.រាយការណ៍ពីលទ្ធផលការងារ ផលលំបាក បញ្ហាប្រឈមក្នុងការអនុវត្តការងារ និងដំណោះស្រាយ។
២.កិច្ចពិភាក្សាលើការធ្វើរបាយការណ៍ ការដាក់ពាក្យស្នើសុំថវិការបស់មេធាវី និងការគ្រប់គ្រងប្រព័ន្ធទិន្នន័យរឿងក្តីជនក្រីក្រ។
៣.កិច្ចពិភាក្សាលើគោលនយោបាយនៃការពង្រីកវិសាលភាពការងារ របស់នាយកដ្ឋានការពារក្តីជូនជនក្រីក្រ។