លោកមេធាវី នៅ រក្សា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា បានដឹកនាំប្រតិភូមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈិត សាម៉េត ត្រូវជាម្តាយរបស់លោកមេធាវី ជិម រ៉េននី

នៅយប់ ថ្ងៃចន្ទ ១២កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោកមេធាវី នៅ រក្សា ប្រតិភូគណៈមេធាវីប្រចាំខេត្តកំពង់ចាម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានដឹកនាំប្រតិភូមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឈិត សាម៉េត ត្រូវជាម្តាយរបស់លោកមេធាវី ជិម រ៉េននី។ ក្នុងឳកាសនោះក៏បាននាំយកសារលិខិតចូលរួមរំលែកមរណទុក្ខនិងនាំយកថវិកាមួយចំនួនចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធនៅភូមិស្វាយស្រណោះ ឃុំរកាអា ស្រុកកងមាស ខេត្តកំពង់ចាម។1

1

1

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top