សេចក្តីអំពាវនាវស្តីពីការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
សេចក្តីអំពាវនាវស្តីពីការចូលជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
--------------------------------------
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសូមជូនដំណឹងដល់សមាជិក-សមាជិកាគណៈមេធាវីមេត្តាជ្រាបថា ដើម្បីចូលរួមចំណែក
ក្នុងការបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរឡើង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវគោលនយោបាយស្តីពីការពិគ្រោះយោបល់ និងការការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។
ដើម្បីសម្រេចបាននូវគោលនយោបាយនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាត្រូវការចាំបាច់នូវការចូលរួមពីសមាជិក-សមាជិកាមេធាវីទាំងអស់ដោយស្ម័គ្រចិត្តក្នុងដំណើរការលើការពិគ្រោះយោបល់ច្បាប់ និងការការពារក្តីជូនជនក្រីក្រ។
តាមរយៈនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការអំពាវនាវដល់សមាជិក-សមាជិកាមេធាវីទាំងអស់ មេត្តាចូលរួមឱ្យបានច្រើន ធ្វើជាមេធាវីស្ម័គ្រចិត្តរបស់គណៈមេធាវី ក្នុងការប្រឹក្សាយោបល់ផ្នែកច្បាប់ ក៏ដូចជាការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ និងកម្មករនិយោជិត ដែលខ្វះលទ្ធភាពពឹងពាក់មេធាវី ដើម្បីធ្វើការការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់។
ទាញយកតារាងព័ត៌មានស្តីពីការពារសិទ្ធិ https://cutt.ly/rkn0ULo
ទាញយកតារាងព័ត៌មានស្តីពីការពិគ្រោះយោបល់ https://cutt.ly/Okn0JcZ