ពិធីសំណេះសំណាលមួយបុគ្គលិកគណៈមេធាវី ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ពិធីសំណេះសំណាលមួយបុគ្គលិកគណៈមេធាវី ក្រោមអធិបតីភាពឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
....................................................................

នៅព្រឹកថ្ងៃ ពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

បានធ្វើពិធីជួបសំណេះសំណាលរវាង ឯកឧត្តមប្រធាន លី ច័ន្ទតុលា ជាមួយបុគ្គលិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងកម្មពិធីសំណេះសំណាលនេះ ឯកឧត្តមប្រធាន ក៏បាន លើកទឹកចិត្ត ជម្រុញណែនាំ និងការបង្កើនប្រសិទ្ធិភាពការងារដើម្បីផ្តល់សេវាល្អ លឿនរហ័សទាន់ចិត្ត ដល់ សមាជិក-សមាជិកា និងសាធារណៈជន ។

លើសពីនេះទៅទៀត ឯកឧត្តមប្រធាន ក៏បានណែនាំបុគ្គលិក និងទីប្រឹក្សាដែលទើបតែតែងតាំងថ្មី ដែលសុទ្ធតែមានបទពិសោធន៍ជាមួយនឹងវិជ្ជាជីវៈមេធាវី នឹងមកចូលជួយគាំទ្រ និងសហការដើម្បីកិត្យានុភាពវិជ្ជាជីវៈមេធាវី។

ជាទីបញ្ចាប់ពិធីជួបសំណេះសំណាលរវាង ឯកឧត្តមប្រធាន ជូនពរឱ្យបុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្តី ចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

photo 2021 02 10a

photo 2021 02 10a

photo 2021 02 10a

photo 2021 02 10a

photo 2021 02 10a

photo 2021 02 10a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

📍  អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
📞 ​០១២ ៧៧១ ៥៦៦

ទីតាំង

Top