គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើសន្និសីទសារព័ត៌មានស្តីអំពីសមទ្ធិផលការងារគណៈមេធាវីក្នុងរយៈពេល១០០ថ្ងៃ
ថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានធ្វើសន្និសីទសារព័ត៌មានស្តីអំពីសមទ្ធិផលការងារគណៈមេធាវីក្នុងរយៈពេល១០០ថ្ងៃ ក្រោមការដឹកនាំរបស់ឯកឧត្តម លី ចន្ទ័តុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងអាណត្តិទី១៣ ដោយមានគោលបំណងសំខាន់ចំនួន០២ គឺទី១ ផ្តល់ព័ត៍មានអំពីសមិទ្ធផលការងារក្នុងរយៈពេល១០០ថ្ងៃជូនដល់សមាជិកគណមេធាវីទាំងអស់ និងទី២ ផ្ទៀងផ្ទាត់រវាងសមិទ្ធផលដែលសម្រេចបានជាមួយនឹងគោលការណ៍៨ចំណុចរបស់ឯកឧត្តមប្រធានគណៈមេធាវីនៅមុនពេលជាប់ជាប្រធានគណៈមេធាវី។ នៅក្នុងសន្និសីទនេះ មានការចូលរួមពីស្ថាប័នសារពត៌មានចំនួន៥ ស្ថាប័ន ក្នុងនោះរួមមានទូរទស្សន៏បាយ័ន (BTV) អង្គភាពសារព័ត៌មានFresh News អង្គភាពសារព័ត៌មានភ្នំពេញប៉ុស្តិ៍ អង្គភាពសារព័ត៌មាន Swift News និងអង្គភាពសារព័ត៌មាន Khmer Times។