ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានជួបការប្រជុំពិភាក្សាការងារជាមួយនឹងអ្នកជំនាញការជប៉ុនប្រចាំប្រទេសកម្ពុជា

នារសៀលថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នៅទីស្នាក់ការគណៈមេធាវីនៃព្រះរាជាជាណាចក្រកម្ពុជា ឯកឧត្តម លី ច័ន្ទតុលា ប្រធាន

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសហការី បានជួបការប្រជុំពិភាក្សាការងារជាមួយនឹងអ្នកជំនាញការជប៉ុនប្រចាំប្រទេសកម្ពុជា ដោយផ្តោតសំខាន់លើ កិច្ចសហការបណ្តុះបណ្តាលច្បាប់របស់អ្នកជំនាញការជប៉ុនជូនសមាជិកគណៈមេធាវីកម្ពុជានិងកិច្ចសហការផ្សព្វផ្សាយច្បាប់រវាងគណៈមេធាវីកម្ពុជានិងគណៈមេធាវីជប៉ុន។
នៅក្នុងជំនួបប្រជុំ ឯកឧត្តមប្រធានបានសម្តែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះអ្នកជំនាញការដែលបានចំណាយពេលវេលាចូលរួមប្រជុំពិភាក្សានេះ ហើយទន្ទឹមជាមួយគ្នានេះផងដែរ អ្នកតំណាងឱ្យអ្នកជំនាញការប្រចាំប្រទេសកម្ពុជាសូមធ្វើការអបអរសាទរជូនចំពោះឯកឧត្តម លី ច័ន្ទតុលា ក្នុងឱកាសដែលឯកឧត្តមត្រូវបានសមាជិកគណៈមេធាវីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាប់ជាប្រធានគណៈមេធាវីអណត្តិទី១៣ នេះ។ នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមប្រធានបានសំណូមពរឱ្យអ្នកជំនាញការជប៉ុន ជួយសហការបណ្តុះបណ្តាល ចែករំលែកចំណេះដឹង និងចំណេះជំនាញថ្មីជូនសមាជិកគណៈមេធាវីដើម្បីប្រកបវិជ្ជាជីវៈមេធាវីឱ្យមានប្រសិទ្ធភាព។

IMG 35121a

IMG 35121a

IMG 35121a

IMG 35121a

IMG 35121a

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top