ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការបានដឹកនាំប្រតិភូគណៈមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពបាសក លី វិន្ទ
នៅរសៀល ថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រតិភូគណៈមេធាវី ចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពបាសក លី វិន្ទ ត្រូវជាឪពុករបស់លោកមេធាវី លី ទិត្យបូនាមី និងជាបងប្រុសបង្កើតរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឳកាសនោះក៏បាននាំយកសារលិខិតចូលរួមរំលែកមរណៈទុក្ខនិងនាំយកថវិកាមួយចំនួនទៀតចូលបច្ច័យក្នុងពិធីបុណ្យ ដែលប្រារព្ធនៅផ្ទះលេខ៦៩៣ ផ្លូវលេខ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។